::សកម្មភាពយើង >>
សុខភាពមាតា និងទារក (MNH)
​អន្តរាគមន៍​សំខាន់ៗ​
​ពាក្យ​ថា «​អន្តរាគមន៍​សំខាន់ៗ» គឺជា​សំនួនវោហារ​ស័ព្ទ​ដែល​គេ​ប្រើ​​សំដៅ​ដល់ AMTSL (​ការគ្រប់គ្រង​សកម្ម​ដំណាក់កាល​ទី​បី​នៃ​ការ​ឈឺពោះ​សម្រាល​) ការព្យាបាល​លើ​ការធ្លាក់​ឈាម​ក្រោយ​សម្រាល ការប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ​នូវ​កម្រិត​ម៉ាញេស្យូម​ស៊ុល​ហ្វាត​សម្រាប់​ជំងឺ​ក្រឡា​ភ្លើង និង​បម្រុង​ក្រឡាភ្លើង​ធ្ងន់ធ្ងរ និង​ការព្យាបាល​សង្គ្រោះ​បន្ទាន់​ដល់​ទារក​ដែល​ទើបប្រសូត។ ក្នុង​វិធីសាស្ត្រ​ថ្មី​របស់​យើង​ដែល​មាន​ទិសដៅ​អនុវត្តន៍​ច្រើនយ៉ាង គម្រោង BHS កំពុង សហការ​ជាមួយ​ដៃគូ​ទាំងឡាយ ក្នុង​សិក្ខាសាលាចំនួន​ប្រាំ​ ដែល​បាន​​រៀបចំ​ធ្វើ​នៅ​ថ្នាក់​តំបន់ ដោយ​ប្រើ​កំណែប្រែ​ថ្មី​របស់ «​ពិធីសារ​ជាតិ​​ស្តីពី​មាតុភាព​គ្មាន​គ្រោះថ្នាក់​» សម្ភារៈ​ជំនួយ​​សំរាប់​ការបង្រៀន និងការ​បន្ត​តាមដាន។​

​ឧទាហរណ៍​ពីរ​នៃ​សម្ភារៈ​ជំនួយ​ការងារ​សម្រាប់​ស​កម្ម​ភាព​អន្តរាគមន៍​សំខាន់ៗ:

​ត្រា AMTSL
  • ត្រា​ដ៏​សាមញ្ញ​នេះ​ត្រូវ​គេ​ប្រើ​សម្រាប់​បោះ​លើ​គ្រប់​ប៉ា​តូ​ក្រា​ហ្វទាំង​អស់ ដែល​ត​មក​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​ឆ្មប ហើយ​មាន​បង្ហាញ​ព័ត៌មាន​ដូចជា ពេល​ណា​បាន​ចាក់​អុក​ស៊ី​តូ​ស៊ីន ពេល​ណា​បាន​កាត់​ទងសុក និង​ការ​កន្ត្រាក់​ស្បូន​ត្រូវបាន​គេ​តាមដាន​ដោយ​របៀប​ណា ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​សម្រាល។​
  • ​ការប្រើ​ត្រា​នោះបាន​ជួយ​បង្កើន​ដល់​គុណភាព AMTSL រហូត​ដល់​កម្រិត​មួយ​ដែលថា សព្វ​ថ្ងៃនេះ គេ​អនុវត្ត​វា​បាន​ត្រឹមត្រូវ​ក្នុង​អត្រា​សម្រាល​ជាង ៩៥​ក្នុងចំណោម​អត្រា​ប្រសូត​ទាំងអស់​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​តំបន់​គោលដៅ​ទាំងឡាយ។ ចំនួន​ភាគរយ​នៃ​ស្ត្រី​ដែល​ធ្លាក់​ឈាម​លើស ៣០០ មល ក៏​បាន​ថយចុះ​ដែរ​ពី ៨% មក​នៅត្រឹម ៦% ។​

សម្ភារៈ​សម្រាប់​សង្គ្រោះករណី​ជំងឺក្រឡា​ភ្លើង​
  • ​រាល់​ឧបករណ៍​ចាំបាច់​គ្រប់យ៉ាង រួមទាំង MgSO4 និង​សៀវភៅ​ណែនាំ​សង្ខេប​ពី​ការប្រើ​ប្រាស់​ដោយ​មាន​រូបភាព​អម​បង្ហាញ​ផង​នោះ កំពុង​ត្រូវបាន​ចែក​ចាយ​​ទូទាំងប្រទេស​​​ដូច​ជា «​សម្ភារៈ​សម្រាប់​សង្គ្រោះ​ករណី​ជំងឺ​ក្រឡា​ភ្លើង» ដែល​មាន​ទំហំ​ប៉ុនគ្នា​នឹង​ប្រអប់​ដាក់​ស្បែកជើង​។ ប្រអប់​សម្ភារៈ​នោះ ​ត្រូវបាន​ប្រគល់ឲ្យ​រួម​ជាមួយ​នឹង​ការបណ្តុះបណ្តាល ​ដែល​ដឹកនាំ​ការ​រៀបចំ​ ដោយ​កម្ម​វិធី​ថ្នាក់ជាតិ និង​បន្ត​តាមដាន​បន្ថែម​ ដោយ​បុគ្គលិក​គម្រោង BHS ។​

ការលើក​កំពស់​ការអនុវត្ត​សកម្មភាព​
​កិច្ចប្រជុំ​អំពី​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្មប​ក្នុងពេល​បម្រើ​ការងារ​
  • ​នៅ​កម្ពុជា ឆ្មប​ដែល​បម្រើការ​នៅតាម​មណ្ឌល​សុខភាព ជារឿយៗ ពុំ​សូវ​មាន​ទំនាក់ទំនង​ជាមួយ​ឆ្មប និង​វេជ្ជបណ្ឌិត​នៅតាម​មន្ទីរពេទ្យ​ធំៗ​ទេ។​
  • ស្រប​តាម​បុគ្គលិក​​ដែល​ធ្វើ​ការ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដែរ មន្ទីរ​សុខាភិបាល​ខេត្ត និង​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ ក៏​មាន​បុគ្គលិក​ជួយ​ក្នុង​ការ​កែលម្អ​សេវា​​សុខភាព​មាតា​ដូចគ្នា​ដែរ។ វិធីសាស្ត្រ​មួយ​ដើម្បី​ឲ្យ​បុគ្គលិក​សំខាន់ៗ​ទាំងនេះ​បាន​ជួប​គ្នា​ ធ្វើ​ការពិភាក្សា​រួម​លើ​ករណី​នៃ​បញ្ហា​ដែល​កើតមាន​ថ្មីៗ​នោះ​គឺ​ការរៀបចំ​ការប្រជុំ​ឆ្មប​ប្រចាំ​ត្រីមាស (MCAT : ការ​ប្រជុំ​ក្រុម​សម្ព័ន្ធ​​ឆ្មប​)។​
  • ​ការបញ្ចូល​ខ្លឹមសារ​ល្អៗ ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​សីលធម៌ ទៅ​ក្នុង​កិច្ចប្រជុំ​ទាំងនោះ អាច​ជួយ​កែ​លម្អ​បាន​ដល់​សេវា​ថែទាំ​ព្យាបាល​នៅ​​ថ្នាក់​​មណ្ឌល​សុខភាព និង​​​មន្ទីរពេទ្យ។ គម្រោង BHS ខិតខំ​សហការ​យ៉ាង​ខ្លាំង​ជាមួយ​ដៃគូ​ផ្សេងៗ​ទៀត​​ទាំងអស់ រួមទាំង NGOs ក្នុងស្រុក​ដែល​គាំទ្រ​ដោយ USAID ផង​គឺ RHAC និង RACHA ។ គំនិត យោបល់​ពាក់ព័ន្ធ​នឹង​ការកែលម្អ​ដល់​ប្រព័ន្ធ​បញ្ជូន ជារឿយៗ ផុសចេញ​នៅក្នុង​កិច្ចប្រជុំ​បែប​នោះ។​
ការណែនាំ​ឲ្យមាន​ការប្រើ​ប្រា​ស់​ឡើងវិញ​នូវ​តារាង​គណនា​អាយុ​ផ្ទៃពោះ​ ​នៅក្នុង​ប្រទេស​កម្ពុជា​

​ក្នុង​ការថែទាំ​​សុខភាព​មាតា និង ទារក ប្រការ​សំខាន់​ គឺ​ត្រូវ​ដឹង​អំពី រយៈពេល​នៃ​ការ​មានគភ៌​។ ​ការព្យាបាល​បញ្ហា​ស្មុគ្រស្មាញ របស់​មាតា និង​ទារក តម្រូវឲ្យ​ដឹង​អំពី​អាយុកា​លរបស់ផ្ទៃពោះ។​

​អស់​រយៈពេល​ដ៏​យូរ​មក​ហើយ​ដែល​តារាង​គណនា​អាយុ​ផ្ទៃពោះ​ធម្មតា មិន​មាន​​ប្រើប្រាស់​នៅ​កម្ពុជា ហើយ​ឆ្មប​ភាគច្រើន​ពុំ​ត្រូវបាន​គេ​ប្រើ​ឲ្យ​វាយ​តម្លៃ​/​បញ្ជាក់​ឡើងវិញ​ពី «កាលបរិច្ឆេទ» ក្នុង​អំឡុង​ពេល​ពិនិត្យ​ថែទាំ​មុន​សម្រាល​ទេ។ នៅពេលខ្វះ ​ឧបករណ៍​ធម្មតា​មួយ​នេះ ជាទូទៅ ពួកគេ​ក៏​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការប្រើប្រាស់​វា ហើយ​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូនៗ​របស់​ពួកគាត់​ ក៏​ត្រូវ​ទទួលរង​ផលវិបាក​ទៅ​តាម​នោះ​ដែរ ដោយសារភាព​ស្រពិច​ស្រពិល​​នៃ​​ការដឹង​អំពី​អាយុកាល​របស់​គភ៌។​

​គម្រោង BHS ក្នុង​ឆ្នាំ​២០១២ នេះ​ បាន​បោះពុម្ព​តារាង​សម្រាប់​គណនា​អាយុ​ផ្ទៃពោះ ទាំង​តារាង​ដែល​មាន​ទំហំ​តូច និង​តារាង​ដែលមាន​ទំហំ​ធំ សម្រាប់​កម្មវិធី​សុខភាព​បន្ត​ពូជ​ជាតិ ដោយ​តារាង​ដែល​មាន​ទំហំ​តូច​ទុក​ឲ្យ​ពេទ្យ​ងាយស្រួល​ដាក់​ក្នុង​ហោប៉ៅ រីឯ​តារាង​ ដែលមាន​ទំហំ​ធំ​ទុកដាក់​មើល​នៅ​លើ​តុ​ធ្វើការ។

​តារាង​នោះ​កំពុង​ត្រូវបាន​ស្ថាប័ន​ដៃគូ​ទាំងអស់ ពោល​គឺ​មន្ទីរ​សុខាភិបាល​ខេត្ត និង​ការិយាល័យ​សុខាភិបាល​ស្រុក ណែនាំ​ឲ្យប្រើ​ប្រាស់ ព្រម​ជាមួយ​នឹង​ការ​ផ្តល់​ជូន​​នូវ​ការបណ្តុះបណ្តាល​មួយ ដែល​មាន​រយៈពេល​ពីរ​ម៉ោង​អំពី​ហេតុផល និង​របៀប​នៃ​ការប្រើប្រាស់​តារាង​នោះ​។​

​នេះ​ជា​ផ្នែក​ដ៏​តូច​មួយ ប៉ុ​នែ្ត​ពោរពេញ​ដោយ​សារៈប្រយោជន៍​ក្នុង​ការលើក​កំពស់​ផ្នែក​សុខភាព និង​ឱកាស​រស់រានមានជីវិត​របស់​មាតា និង​ទារក​នៅ​កម្ពុជា។

​ខាងក្រោម​នេះ​គឺជា​ការ​ដកស្រង់​ចេញពី​ព្រឹត្តិប័ត្រ​សុខភាព​បន្ត​ពូជ ដែល​គេ​នឹង​រៀបចំ​បោះពុម្ព​ឆាប់ៗ​ ជា​ភាសា​ខ្មែរ ជាមួយ​កម្មវិធី​ថ្នាក់ជាតិ។
គំនូស​ព្រួញសំគាល់​ថ្ងៃ​ទី​មួយ​នៃ​រដូវ​ចុងក្រោយ
គំនូស​ព្រួញសំគាល់​ថ្ងៃ​ទី​មួយ​នៃ​រដូវ​ចុងក្រោយ
​នៅពេល​ប្រើប្រាស់​តារាង សម្រាប់​គណនា​អាយុ​ផ្ទៃពោះ ប្រការ​សំខាន់​គឺ ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី កាលបរិច្ឆេទ​នៃ​ការ​មក​រដូវ​ចុងក្រោយ​របស់​ស្ត្រី។ លោកអ្នក​ត្រូវ​តែ​ប្រាកដ​ថា កាលបរិច្ឆេទ​ដែល​ស្ត្រី​ប្រាប់​លោក​អ្នក គឺ​ជា​ថ្ងៃ​ដំបូង នៃ​រដូវ​ចុង​ក្រោយ​របស់​ស្ត្រី​ដែល​មាន​រដូវ​ធម្មតា មិន​មែន​ជា កាល​​បរិច្ឆេទ​​ដែល​​គាត់​​ខក​​ខាន​​មក​រដូវ​​នោះ​ទេ។ សូម​ដាក់​ចុង​ព្រួញ​នៅ​ថ្ងៃ​ទី​មួយ​នៃ​រដូវ​ចុង​ក្រោយ​ដែល​គាត់​មាន។

គំនូសព្រួញសំគាល់ថ្ងៃខែសំរាលរំពឹងទុក អាចមុន៣សប្តាហ៍ ឬក្រោយ២សប្តាហ៍នៃកាលបរិច្ឆេទរំពឹងទុក
គំនូសព្រួញសំគាល់ថ្ងៃខែសំរាលរំពឹងទុក អាចមុន៣សប្តាហ៍ ឬក្រោយ២សប្តាហ៍នៃកាលបរិច្ឆេទរំពឹងទុក



​នៅ​​ចុង​ព្រួញ  លោកអ្នក​នឹង​​​ឃើញ​កាលបរិច្ឆេទ​រំពឹង​ទុក​នៃ​ការ​សម្រាល។ សូម​សរសេរ​កាល​បរិច្ឆេទ​នោះ​ចូលទៅ​ក្នុង​ប័ណ្ណ​ពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ហើយ​ជម្រាប​រឿង​នោះ​ប្រាប់​ទៅ​គាត់។ អាយុ​​ផ្ទៃ​ពោះ​​តាម​​​កាល​​កំណត់ (= រយៈ​ពេល​​នៃ​ការ​មាន​ផ្ទៃ​ពោះ​​ធម្មតា​) ប្រសិន​បើ​ថ្ងៃ​សម្រាល​កើត​មាន​បី​សប្តាហ៍​មុន ឬ ពីរ​សប្តាហ៍​ក្រោយ​កាលបរិច្ឆេទ​កំណត់៕
ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ
សុខភាពសហគមន៍ ព័ត៌មានវិទ្យាសុខាភិបាល កម្មវិធីកែលម្អមន្ទីរពេទ្យ សុខភាពមាតា និងទារក ទីភ្នាក់ងារប្រតិបត្តិការពិសេស